អដ្ឋកថា ភណ្ឌនសូត្រ
បទថា រោគាតង្កំ បានដល់ រោគនោះឯង ឈ្មោះថា រាគាតង្ក ព្រោះធ្វើជីវិតឲ្យចង្ហៀតចង្អល់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជម្លោះ ធ្វើនូវវិវាទ ធ្វើនូវតិរច្ឆានកថា ធ្វើនូវអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាង តែងប្រាកដឡើងដល់ភិក្ខុនោះ ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ មិនបានគុណវិសេសដែលខ្លួនមិនទាន់បាន ១ គុណវិសេសដែលខ្លួនបានហើយ សាបសូន្យទៅវិញ ១ កិត្តិសព្ទអាក្រក់រមែងខ្ចរខ្ចាយទៅ ១ ស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើជម្លោះ ធ្វើវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាង នេះ តែងប្រាកដឡើងដល់ភិក្ខុនោះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងភណ្ឌនសូត្រទី ២ ដូចតទៅនេះ បទថា អធិករណការកោ បានដល់ ញ៉ាំងអធិករណ៍ ៤ យ៉ាងណាមួយឡើង ។ បទថា អនធិគតំ បានដល់ គុណវិសេសដែលមិនទាន់បានសម្រេចមក អំពីមុន ។