សីលសូត្រ

ក្បាលទី 29 · ទំព័រ 315

ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាស សម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី ១ នៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយ ទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ២ នៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ហើយ ( បើ ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា តែងមាន មុខឱនចុះដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៣ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងស្លាប់វង្វេងស្មារតី ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ៤ នៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ម្នាលភិក្ខុទាំងឡាយ នេះ ជាទោសទី ៥ នៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល ។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ អានិសង្សនៃសីលសម្បទារបស់បុគ្គលមានសីលនេះ មាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមាន សីល បរិបូណ៌ដោយសីលក្នុងលោកនេះ ត