អដ្ឋកថាសីលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសីលសូត្រទី ៣ ដូចតទៅនេះ បទថា ទុស្សីលោ បានដល់ មិនមានសីល គឺឥតសីល ។ បទថា សីលវិបន្នោ បានដល់ មានសីលវិបត្តិ ដាច់នូវសំវរៈ ។ បទថា បមាទាធិករណំ បាន ដល់ ព្រោះមានការប្រមាទជាហេតុ ។ សូត្រនេះ ប្រើសម្រាប់គ្រហស្ថ ។ សូម្បីបព្វជិតក៏ប្រើបានដូចគ្នា ។ ពិតហើយ គ្រហស្ថ រមែងចិញ្ចឹមជីវិតបានដោយសិប្បៈណាមួយ ទោះជាធ្វើ ស្រែក្តី លក់ដូរក្តី បើប្រមាទ ដោយធ្វើបាណាតិបាតជាដើម សិប្បៈនោះៗ ក៏ឲ្យ សម្រេចផលតាមកាលមិនបាន កាលបើដូច្នោះ បុគ្គលនោះក៏នឹងខាតបង់ ។ កាលធ្វើបាណាតិបាត និងអទិន្នាទានជាដើម ក្នុងកាលដែលបុគ្គលនោះមិនធ្វើ ទោស ក៏ដល់នូវការវិនាសនៃភោគទ្រព្យដ៏ច្រើន ។ បព្វជិតដែលទ្រុស្តសីល រមែងដល់នូវការវិនាសចាកសីល ពុទ្ធវចនៈ ឈាន និងចាកអរិយទ្រព្យ ៧ ព្រោះមានការប្រមាទជាហេតុ ។ សម្រាប់គ្រហស្ថ កេរ្តឈ្មោះអាក្រក់ រមែង ផ្សាយទៅកណ្តាលបរិស័ទ ៤ ។ គ្រហស្ថនោះ កើតក្នុងត្រកូលនោះ ជាអ្នក ទ្រុស្តសីល មានបាបធម៌ រលាស់លោកនេះ និងលោកខាងមុខចោល ហើយ មិនឲ្យទាន សូម្បីតែអាហារដូច្នេះ សម្រាប់បព្វជិត កេរ្តឈ្មោះក៏ខ្ចរខ្ចាយទៅ យ៉ាងនេះថា បព្វជិតនោះរក្សាសីលមិនបាន រៀនព្រះពុទ្ធវចនៈក៏មិនបាន ចិញ្ចឹម ជីវិតដោយវេជ្ជកម្មជាដើម ជាអ្នកប្រកបដោយការមិនគោរព ៦ យ៉ាង ដូច្នេះ ។ បទថា អវិសារទោ សេចក្តីថា គ្រហស្ថមុនគេគិតថា បុគ្គលខ្លះ នឹងដឹង កម្មរបស់អាត្មាអញ កាលបើដូច្នោះ មនុស្សទាំងឡាយនឹងចាប់អញ ឬនឹងប្រាប់ អញដល់រាជត្រកូល ដូច្នេះ ទើបចូលទៅរក ដោយមានការភ័យខ្លាច អេនោអន់ មានកធ្លាក់ចុះ មានមុខសំយុង អង្គុយយកម្រាមដៃឆ្កឹះដី មិនហានពោលក្នុង ទីប្រជុំរបស់មហាជនដោយពិត ។ ចំណែកបព្វជិតគិតថា ភិក្ខុប