បឋមខន្តិសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 320
ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាអ្នកច្រើនដោយពៀរ ១ ច្រើនដោយទោស ១ តែង ស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១ ។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិន អត់ធន់ មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តី អត់ធន់នេះ មាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្ត របស់ជនច្រើន ១ មិនច្រើនដោយពៀរ ១ មិនច្រើនដោយ ទោស ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង ។ ៥