អដ្ឋកថា ទុតិយខន្តិសូត្រ

ក្បាលទី 29 · ទំព័រ 321

ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាមនុស្សអាក្រក់ ១ ជាមនុស្សមានសេចក្តីក្តៅក្រហាយ ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើត ជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១ ។ ម្នាលភិក្ខុទាំងឡាយ ទោសនៃ សេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺជាទី ស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនជាមនុស្សអាក្រក់ ១ មិន ក្តៅក្រហាយ ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង ។