អដ្ឋកថា បឋមអបាសាទិកសូត្រ

ក្បាលទី 29 · ទំព័រ 322

ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិន ជាទីជ្រះថ្លានេះមាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺខ្លួនឯង ក៏តិះដៀលខ្លួនបាន ១ អ្នកប្រាជទាំងឡាយពិចារណាហើយ រមែងតិះដៀល បាន ១ កិត្តិសព្ទអាក្រក់ខ្ចរខ្ចាយទៅ ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១ ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នក មានអំពើជាទីជ្រះថ្លានេះ មាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ខ្លួនឯងតិះដៀលខ្លួនឯងមិនបាន ១ អ្នកប្រាជទាំងឡាយពិចារណាហើយ រមែង សរសើរ ១ កិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអបាសាទិកសូត្រទី ៧ ដូចតទៅ បទថា អបសាទិកេ បានដល់ ជាអ្នកប្រកបដោយកាយកម្មជាដើម ដែលមិន គួរជ្រះថ្លា ។ បទថា បសាទិកេ បានដល់ ដែលប្រព្រឹត្តស្មើដោយបរិសុទ្ធ ដែលនាំមកនូវសេចក្តីជ្រះថ្លា ។