បឋមទីឃចារិកសូត្រទី ១

ក្បាលទី 29 · ទំព័រ 328

ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិនឈប់ ។ ទោស ៥ យ៉ាង គឺអ្វី ខ្លះ ។ គឺខានស្តាប់រឿង ដែលខ្លួនមិនធ្លាប់ស្តាប់ ១ រឿងដែលធ្លាប់ស្តាប់ហើយ មិនចូលចិត្តច្បាស់ ១ មិនក្លៀវក្លាដោយរឿងខ្លះដែលបានស្តាប់ហើយ ១ មាន រោគធ្ងន់មកប៉ះពាល់ ១ ឥតមានមិត្តសម្លាញ់ ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិន ឈប់ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គល ដើរតែល្មមៗ ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺបានស្តាប់រឿងដែលមិនធ្លាប់ បានស្តាប់ ១ រឿងធ្លាប់ស្តាប់ហើយ នឹងចូលចិត្តច្បាស់ ១ ក្លៀវក្លាដោយរឿង ខ្លះដែលបានស្តាប់ហើយ ១ មិនមានរោគជាទម្ងន់មកប៉ះពាល់ ១ មានមិត្តសម្លាញ់ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុង បុគ្គលដើរតែល្មមៗ ។