អដ្ឋកថាបឋមទីឃចារិកសូត្រ
ក្បាលទី 29 · ទំព័រ 329
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមទីឃចារិកសូត្រទី ១ នៃទីឃចារិកវគ្គ ទី ៣ ដូចតទៅនេះ បទថា អនវត្ថចារិកំ បានដល់ ត្រាច់ទៅមិនមានកំណត់ ។ បទថា សុតំ ន បរិយោទបេតិ សេចក្តីថា ពាក្យណាដែលលោកធ្លាប់ស្តាប់ ហើយ ក៏មិនអាចយល់ច្បាស់សេចក្តីនោះបាន ។ បទថា សុតេនេកច្ចេវន អវិសារទោ ហោតិ សេចក្តីថា រមែងមិនដល់សោមនស្ស ដោយពាក្យដែល បានស្តាប់មក គឺការដឹង មានតិចតួច ។ បទថា សមវដ្ឋចារេ បានដល់ ក្នុងការត្រាច់ទៅ មានកំណត់ ។