ទុតិយទីឃចារិកសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 330

ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិនឈប់ ។ ទោស ៥ យ៉ាង គឺអ្វី ខ្លះ ។ គឺមិនបានគុណវិសេសដែលខ្លួនមិនទាន់បាន ១ គុណវិសេសដែលខ្លួន បានហើយ ក៏សាបសូន្យទៅវិញ ១ មិនក្លៀវក្លាដោយគុណវិសេសបន្តិចបន្តួច ដែលខ្លួនបានហើយ ១ មានរោគយ៉ាងធ្ងន់មកប៉ះពាល់ ១ ឥតមិត្តសម្លាញ់ ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាង រមែងមានដល់បុគ្គលប្រកបរឿយ ៗ នូវការដើរឆ្ងាយ ដើរមិនឈប់ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលដើរតែល្មមៗ ។ អានិសង្ស ៥ យ៉ាង គឺអ្វី ខ្លះ ។ គឺគុណវិសេសដែលខ្លួនមិនបាន ក៏គង់នឹងបាន ១ គុណវិសេសដែល ខ្លួនបានហើយមិនសាបសូន្យទៅវិញ ១ ក្លៀវក្លាដោយគុណវិសេសបន្តិចបន្តួច ដែលខ្លួនបានហើយ ១ ឥតមានរោគយ៉ាងធ្ងន់មកប៉ះពាល់ ១ មានមិត្តសម្លាញ់ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលដើរ តែល្មមៗ ។