អភិនិវាសសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 331

ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅជាប់មិនដាច់ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គល នៅតែ ល្មមៗ ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមិនមានទ្រព្យសម្បត្តិច្រើន មិន សន្សំទ្រព្យសម្បត្តិច្រើន ១ មិនមានភេសជ្ជៈច្រើន មិនសន្សំភេសជ្ជៈច្រើន ១ មិនមានកិច្ចការច្រើន មិនត្រូវធ្វើកិច្ចការច្រើន ជាអ្នកឈ្លាសក្នុងការងារទាំងឡាយ ១ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងបព្វជិត មិននៅរួមជាមួយ នឹងគ្រហស្ថដ៏មិនសមគួរ ១ កាលបើចៀសចេញពីអាវាសនោះទៅ ចៀសចេញ ទៅទាំងមិនអាឡោះអាល័យ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាង នេះ រមែងមានក្នុងបុគ្គលនៅតែល្មមៗ ។ ៥