អដ្ឋកថា អភិនិវាសសូត្រ
ក្បាលទី 29 · ទំព័រ 332
គប្បីជ្រាបវិនិច្ឆ័យក្នុងអភិនិវាសសូត្រទី ៣ ដូចតទៅនេះ បទថា ពហុភណ្ឌោ បានដល់ ជាអ្នកមានបរិក្ខារច្រើន ។ បទថា ពហុភេសជ្ជោ បានដល់ ជាអ្នកមានភេសជ្ជៈច្រើន ព្រោះសប្បិ និងនវនីតជាដើម មានច្រើន ។ បទថា អព្យត្តោ គឺជាបុគ្គលមិនឈ្លាស ។ បទថា សំសដ្ឋោ គឺជាបុគ្គលច្រឡូកច្រឡំ ដោយការច្រឡូកច្រឡំ ៥ យ៉ាង ។ បទថា អននុលោមិកេន បានដល់ មិនសមគួរដល់សាសនា ។