មច្ឆរសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 333

ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ បុគ្គលនៅជាប់មិនដាច់ ។ ទោស ៥ យ៉ាងគឺអ្វីខ្លះ ។ គឺជាអ្នកកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅជាប់មិនដាច់ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅតែ ល្មមៗ ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺជាអ្នកមិនកំណាញ់អាវាស ១ មិនកំណាញ់ត្រកូល ១ មិនកំណាញ់លាភ ១ មិនកំណាញ់គុណ ១ មិន កំណាញ់ធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមាន ដល់បុគ្គលនៅតែល្មមៗ ។ ៥