បឋមកុលុបកសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 334
ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ ភិក្ខុ អ្នកចូលទៅកាន់ត្រកូល ។ ទោស ៥ យ៉ាងគឺអ្វីខ្លះ ។ គឺរមែងត្រូវអាបត្តិ ព្រោះត្រាច់ទៅមិនលា ១ រមែងត្រូវអាបត្តិ ព្រោះអង្គុយក្នុងទីស្ងាត់ ១ ត្រូវ អាបត្តិ ព្រោះអង្គុយក្នុងទីកំបាំង ១ ត្រូវអាបត្តិ ព្រោះសម្តែងធម៌ដល់មាតុគ្រាម លើសជាង ៥ ឬ ៦ មាត់ ១ ជាអ្នកច្រើនដោយសេចក្តីត្រិះរិះក្នុងផ្លូវកាម ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ភិក្ខុ អ្នកចូលទៅកាន់ ត្រកូល ។ ៥