អដ្ឋកថា បឋមកុលុបកសូត្រ
ក្បាលទី 29 · ទំព័រ 334
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមកុលុបកសូត្រទី ៥ ដូចតទៅនេះ បទថា អនាមន្តចារេ អាបជ្ជតិ សេចក្តីថា ត្រូវអាបត្តិ ដែលត្រាស់ទុកក្នុង សិក្ខាបទថា ភិក្ខុទទួលនិមន្តហើយ មានភត្តហើយ មិនលាភិក្ខុដែលមាន ដល់នូវភាពជាបុគ្គលត្រាច់ទៅក្នុងត្រកូលទាំងឡាយ មុនអាហារ ឬក្រោយ អាហារ ដូច្នេះ ។ ក្នុងបទជាដើមថា រហោនិសជ្ជាយ គប្បីជ្រាបតាម សិក្ខាបទទាំងនោះ ។