ទុតិយកុលុបកសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 335
ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ ភិក្ខុ អ្នកចូលទៅកាន់ត្រកូល ច្រឡូកច្រឡំ ក្នុងត្រកូលហួសវេលា ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺឃើញមាតុគ្រាមរឿយៗ ១ កាលបើឃើញហើយរមែង ជាប់ចិត្ត ១ កាលបើជាប់ចិត្តហើយ រមែងមានសេចក្តីស្និទ្ធស្នាល ១ កាលបើ មានសេចក្តីស្និទ្ធស្នាលហើយ រមែងចុះចិត្ត ( ស្រឡាញ់ ) ១ ដែលចុះចិត្ត ស្រឡាញ់ហើយ រមែងមិនត្រេកអរ នឹងប្រព្រឹត្តព្រហ្មចរិយៈ នឹងត្រូវអាបត្តិ សៅហ្មង ឬនឹងលាសិក្ខាត្រឡប់ទៅកាន់ភេទថោកទាបវិញ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ត្រកូល ច្រឡូកច្រឡំក្នុងត្រកូលហួសវេលា ។ ៥