ភោគសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 336

ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុង ភោគៈទាំងឡាយ ។ ទោស ៥ យ៉ាងគឺអ្វីខ្លះ ។ គឺភោគៈសាធារណៈដល់ភ្លើង ១ ភោគៈសាធារណៈដល់ទឹក ១ ភោគៈសាធារណៈដល់ព្រះរាជា ១ ភោគៈ សាធារណៈដល់ចោរ ១ ភោគៈសាធារណៈដល់អ្នកទទួលមត៌កដែលមិនជាទី ស្រឡាញ់ ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ ។ អានិសង្ស ៥ យ៉ាងគឺអ្វីខ្លះ ។ គឺអាស្រ័យភោគៈហើយ ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញ៉ាំងមាតានិងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតា ឲ្យសុខសប្បាយ ១ ញ៉ាំងកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខសប្បាយ ១ ញ៉ាំងមិត្ត និង អាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្ត អាមាត្យឲ្យបានសុខសប្បាយ ១ តម្កល់ ទុកនូវទាន មានផលដ៏ខ្ពស់ក្នុងពួកសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ ដ៏ប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅដើម្បីស្ថានសួគ៌ ១ ។ ម្នាលភិក្ខុ ទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ ។