ភត្តសូត្រ
ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុង ត្រកូលអ្នកបរិភោគអាហារក្នុងវេលាថ្ងៃពេក ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភ្ញៀវជាអាគន្តុកៈណា ( មកកាន់ផ្ទះ ) ជនក្នុងត្រកូលមិនបានបូជាភ្ញៀវ ជា អាគន្តុកៈនោះ តាមកាល ១ ពួកទេវតាណា ជាអ្នកទទួលពលិកម្ម ជនក្នុង ត្រកូលមិនបានបូជាពួកទេវតានោះ តាមកាល ១ ពួកសមណព្រាហ្មណ៍ណាជា អ្នកបរិភោគភត្តតែ ១ ពេល វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកវិកាលភោជន ជនក្នុងត្រកូលមិនបានបូជាពួកសមណព្រាហ្មណ៍នោះ តាមកាល ១ ខ្ញុំ និងបុរសជាកម្មករ មុខក្រៀម ប្រឹងធ្វើការងារ ១ ភត្តដែលខ្លួនបរិភោគខុស កាលហើយ ក៏ឥតឱជារស ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាង នេះ រមែងមានក្នុងត្រកូល ដែលបរិភោគអាហារក្នុងពេលថ្ងៃពេក ។ ម្នាលភិក្ខុ ទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងត្រកូល អ្នកបរិភោគអាហារ ត្រូវវេលា ។ អានិសង្ស ៥ យ៉ាងគឺអ្វីខ្លះ ។ គឺពួកភ្ញៀវជាអាគន្តុកៈណា ( មកកាន់ ផ្ទះ ) ជនក្នុងត្រកូលបានបូជាពួកភ្ញៀវជាអាគន្តុកៈនោះ តាមកាល ១ ពួក ទេវតាណាជាអ្នកទទួលពលិកម្ម ពួកជនក្នុងត្រកូល បានបូជាពួកទេវតានោះ តាមកាល ១ ពួកសមណព្រាហ្មណ៍ណា ជាអ្នកបរិភោគភត្តតែ ១ ពេល វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកវិកាលភោជន ពួកជនក្នុងត្រកូលបាន បូជាពួកសមណព្រាហ្មណ៍នោះ តាមកាល ១ ពួកខ្ញុំ និងបុរសជាកម្មករ មាន មុខមិនក្រៀម ប្រឹងធ្វើការងារ ១ ភត្តដែលខ្លួនបរិភោគត្រូវពេលហើយ ក៏មាន ឱជារសឆ្ងាញ់ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមាន ក្នុងត្រកូលអ្នកបរិភោគភត្តត្រូវពេល ។ ៥