អដ្ឋកថាភត្តសូត្រ
ក្បាលទី 29 · ទំព័រ 338
គប្បីជ្រាបវិនិច្ឆ័យក្នុងភត្តសូត្រទី ៨ ដូចតទៅនេះ បទថា ឧស្សូរភត្តេ បានដល់ ក្នុងត្រកូលដែលចម្អិនអាហារយឺតយូរ ។ បទថា ន កាលេន បដិបូជេន្តិ សេចក្តីថា ពួកបុគ្គលទាំងនោះមិនចម្អិនបបរ ក្នុងកាល នៃបបរ របស់ទំពា ក្នុងកាលនៃរបស់ទំពា អាហារក្នុងកាលនៃអាហារ ទើប មិនបូជាតាមកាល ព្រោះកាលដែលប្រកបសេចក្តីខ្វល់ខ្វាយ ហួសពេលទៅ ហើយ ។ ឈ្មោះថា ឲ្យដោយចិត្តរបស់ខ្លួនបុណ្ណោះ ។ បន្ទាប់មក កាលពួក ជនទាំងនោះមកកាន់ផ្ទះរបស់ខ្លួន បុគ្គលក៏រមែងធ្វើយ៉ាងនោះដូចគ្នា ។ សូម្បី ទេវតាដែលរង់ចាំទទួលពលី មកហើយតាមបវេណីរបស់ត្រកូល លុះបានលាភ តាមកាលដ៏សមគួរ ទើបគ្រប់គ្រងរក្សា ។ តែកាលបានទទួលការកេបោសង្កត់ មិនបានតាមកាលវេលា ក៏មិនធ្វើការរក្សា ដោយគិតថា ជនទាំងនេះ ជាអ្នក មិនអើពើក្នុងពួកយើង ដូច្នេះ ។ សូម្បីសមណព្រាហ្មណ៍ រមែងមិនធ្វើកិច្ច