បឋមសប្បសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 339
ដែលគួរធ្វើក្នុងការងារមង្គល និងអពមង្គល ដោយគិតថា ក្នុងផ្ទះរបស់មនុស្ស ទាំងនោះ មិនមានអាហារ ក្នុងកាលនៃអាហារ បុគ្គលទាំងនោះឲ្យក្នុងពេល ថ្ងៃត្រង់ ដូច្នេះ ។ បទថា វិមុខា កម្មំ ករោន្តិ សេចក្តីថា ពួកអ្នកបម្រើ ជាដើម លះបង់ការងារ នៅអង្គុយដោយគិតថា ក្នុងពេលព្រឹក ពួកយើងមិន បានអ្វីឡើយ ។ ពួកយើងស្រេកឃ្លានពន់ពេក ហើយមិនអាចធ្វើការងារបាន ដូច្នេះ ។ បទថា អនោជវន្តំ ហោតិ បានដល់ អាហារដែលបរិភោគ មិន ប្រព្រឹត្តទៅតាមកាល រមែងមិនអាចផ្សាយឱជៈទៅបាន ។ ធម៌ដែលជា សុក្កបក្ខ គប្បីជ្រាបផ្ទុយគ្នា តាមដែលពោលហើយ ។