អដ្ឋកថា បឋមសប្បសូត្រ

ក្បាលទី 29 · ទំព័រ 339

ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុង ពស់វែក ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺពស់វែកមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាង នេះ រមែងមានក្នុងមាតុគ្រាម ដូច្នោះដែរ ។ ទោស ៥ យ៉ាងគឺអ្វីខ្លះ ។ គឺ មាតុគ្រាមមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសប្បសូត្រទី ៩ ដូចតទៅនេះ បទថា សភីរុ បានដល់ ជាសត្វក្នុងរូង ដេកលក់ស៊ប់បានយូរ ។ បទថា សប្បដិភយោ បានដល់ ភ័យរមែងកើតឡើង ព្រោះអាស្រ័យពស់វែកនោះ ។ ព្រោះដូច្នោះ ទើបពស់នោះ ឈ្មោះថា មានភ័យចំពោះមុខ ។ បទថា មិត្តទុព្ភី បានដល់ ប្រទូស្តបៀតបៀនមិត្រ សូម្បីជាអ្នកឲ្យទឹក និងបាយ បរិភោគ ។ សូម្បីក្នុងមាតុគ្រាម ក៏មានន័យនេះដូចគ្នា ។