ទុតិយសប្បសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 341

ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុង ពស់វែក ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺពស់វែកមានចិត្តក្រោធ ១ ចង ពៀរ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១ ។ ម្នាល ភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នោះដែរ ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមាតុគ្រាមច្រើនក្រោធ ១ ចងគំនុំ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានពិសពន្លឹកនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើនមាតុគ្រាមមាន រាគៈខ្លាំងក្លា ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានអណ្តាត អាក្រក់នេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើនមាតុគ្រាមមានវាចាញុះញង់ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមជាអ្នកទ្រុស្តមិត្រនេះ ម្នាលភិក្ខុ ទាំងឡាយ ដោយច្រើនមាតុគ្រាមប្រព្រឹត្តក្បត់ចិត្តស្វាមី ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ។ ទីឃចារិកវគ្គទី ៣ ចប់ ឧទ្ទាននៃទីឃចារិកវគ្គនោះ គឺ និយាយអំពីចារិកទៅកាន់ទីឆ្ងាយ ២ រឿង អំពីការទៅជា ប់មិនដាច់ ១ អំពីសេចក្តីកំណាញ់ ១ អំពីការចូល ទៅកាន់ត្រកូល ២ រឿង អំពីភោគៈ ១ អំពីភត្ត ១ អំពីពស់វែក ២ រឿង ។ ៥