អដ្ឋកថា អាវាសិកវគ្គ អាវាសិកសូត្រ

ក្បាលទី 29 · ទំព័រ 343

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង មិនគួរសរសើរឡើយ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុ ជាចៅអាវាស មិនបរិបូណ៌ដោយមារយាទ មិនបរិបូណ៌ដោយវត្ត ១ មិនជា ពហុស្សូត មិនទ្រទ្រង់នូវពុទ្ធវចនៈដែលខ្លួនបានស្តាប់ហើយ ១ មិនត្រេកអរ ក្នុងទីស្ងាត់ មិនត្រេកអរក្នុងកុសលធម៌ ១ មានវាចាមិនពីរោះ និយាយមិន ពីរោះ ១ ឥតប្រាជ្ញា ល្ងង់ខ្លៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរសរសើរឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង គួរសរសើរ ។ ប្រកបដោយ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាចៅអាវាស បរិបូណ៌ដោយមារយាទ បរិបូណ៌ ដោយវត្ត ១ ជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ១ ជា អ្នកដុសខាត់ចិត្ត ត្រេកអរក្នុងទីស្ងាត់ ត្រេកអរក្នុងកុសលធម៌ ១ ជាអ្នកមាន វាចាពីរោះ ចេះនិយាយពីរោះ ១ ជាអ្នកមានប្រាជ្ញាមិនល្ងង់ខ្លៅ ១ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរសរសើរ ។