អដ្ឋកថា បិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអាវាសិកសូត្រទី ១ នៃអាវាសិកវគ្គទី ៤ ដូចតទៅនេះ បទថា ន អាកប្បសម្បន្នោ បានដល់ ជាអ្នកមិនដល់ព្រម ដោយកិរិយានៃសមណៈ ។ បទថា អភាវនីយោ ហោតិ បានដល់ ជាអ្នក មិនគួរសរសើរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព គួរសរសើររបស់សព្រហ្មចារី ទាំងឡាយ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាចៅអាវាសជា អ្នកមានសីល សង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរ ឃើញ ភ័យក្នុងទោស សូម្បីមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំង- ឡាយ ១ ជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ បានសន្សំ ហើយ ធម៌ទាំងឡាយណា មានពីរោះខាងដើម ពីរោះកណ្តាល ពីរោះខាង ចុង ប្រកាសនូវព្រហ្មចរិយៈប្រកបដោយអត្ថ និងព្យញ្ជនៈបរិសុទ្ធ បរិបូណ៌ សព្វគ្រប់ ធម៌មានសភាពដូច្នោះ ភិក្ខុនោះបានស្តាប់ច្រើន បានចាំរត់មាត់ រំពឹង ដោយចិត្ត ចាក់ធ្លុះដោយសេចក្តីយល់ នូវធម៌មានសភាពដូច្នោះ ១ ជាអ្នក មានវាចាពីរោះ និយាយពីរោះ ប្រកបដោយវាចាជារបស់អ្នកក្រុង ជាវាចា ច្បាស់លាស់ ជាវាចាប្រាសចាកទោស អាចញ៉ាំងមហាជនឲ្យដឹងសេចក្តីបាន ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានមិនលំបាក បានបរិបូណ៌នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ជាអ្នកធ្វើ ឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះក្ស័យអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ១ ។