អនុកម្បកសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 348
គប្បីជ្រាបវិនិច្ឆ័យក្នុងពហុបការសូត្រទី ៤ ដូចតទៅនេះ បទថា ខណ្ឌផុល្លំ បានដល់ ទីដែលទ្រុឌទ្រោមបាក់បែក ។ បទថា បដិសង្ខរោតិ បានដល់ ជួសជុល គឺធ្វើឲ្យដូចប្រក្រតីដូចដើម ។ បទថា អារោចេតិ នេះ លោកពោលដោយត្រកូលដែលគេបានបវារណាហើយ ។