អដ្ឋកថា យថាភតអវណ្ណសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាចៅអាវាស មិនបានស្ទាបស្ទង់ពិចារណាមើល ហើយពោលសរសើរគុណបុគ្គលដែលមិនគួរសរសើរ ១ មិនបានស្ទាបស្ទង់ ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរសរសើរគុណ ១ មិនបាន ស្ទាបស្ទង់ពិចារណាមើល ហើយខ្ទាំងខ្ទប់សេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយខ្ទាំងខ្ទប់សេចក្តីមិនជ្រះថ្លា ក្នុងទី ដែលគួរជ្រះថ្លា ១ ញ៉ាំងសទ្ធាទេយ្យរបស់ទាយកឲ្យធ្លាក់ចុះ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅ កើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាចៅអាវាស បានស្ទាបស្ទង់ ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរពោលទោស ១ បានស្ទាបស្ទង់ ពិចារណាមើល ហើយសរសើរគុណបុគ្គលដែលគួរសរសើរ ១ បាន ស្ទាបស្ទង់ពិចារណាមើល ហើយខ្ទាំងខ្ទប់សេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិន គួរជ្រះថ្លា ១ បានស្ទាបស្ទង់ពិចារណាមើល ហើយតម្កល់ទុកនូវសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ ញ៉ាំងសទ្ធាទេយ្យរបស់ទាយក មិនឲ្យធ្លាក់ចុះ ១ ។