អដ្ឋកថា យថាភតគេធសូត្រ
ក្នុងយថាភតអវណ្ណសូត្រទី ៦ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាចៅអាវាស មិនបានស្ទាបស្ទង់ពិចារណាមើល ហើយ សរសើរគុណបុគ្គលដែលមិនគួរសរសើរ ១ មិនបានស្ទាបស្ទង់ពិចារណា មើល ហើយពោលទោសបុគ្គលដែលគួរសរសើរ ១ ជាអ្នកកំណាញ់អាវាស ជាប់ក្នុងអាវាស ១ ជាអ្នកកំណាញ់ត្រកូល ជាប់ក្នុងត្រកូល ១ ញ៉ាំងសទ្ធា- ទេយ្យរបស់ទាយក ឲ្យធ្លាក់ចុះ ១ ។ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាចៅ អាវាស បានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរ ពោលទោស ១ បានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គល ដែលគួរសរសើរ ១ មិនជាអ្នកកំណាញ់អាវាស មិនជាប់ក្នុងអាវាស ១ មិន ជាអ្នកកំណាញ់ត្រកូល មិនជាប់ក្នុងត្រកូល ១ មិនញ៉ាំងសទ្ធាទេយ្យរបស់ទាយក ឲ្យធ្លាក់ចុះ ១ ។ យ៉ាងនេះឯង ។ បេ ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងយថាភតគេធសូត្រទី ៧ ដូចតទៅនេះ បទថា អាវាសបលិគេធី បានដល់ តាំងនៅហាក់បីដូចលេបនូវអាវាស ដោយអំណាចនៃការជាប់ជំពាក់យ៉ាងខ្លាំងក្លា ។ បទដ៏សេស ក្នុងទីទាំងពួង មានអត្ថងាយយល់ហើយ ។