អដ្ឋកថា បឋមយថាភតមច្ឆេរសូត្រ

ក្បាលទី 29 · ទំព័រ 353

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាចៅអាវាស មិនបានស្ទាបស្ទង់ពិចារណាមើល ហើយ សរសើរគុណបុគ្គលដែលមិនគួរសរសើរ ១ មិនបានស្ទាបស្ទង់ពិចារណា មើល ហើយពោលទោសបុគ្គលដែលគួរសរសើរ ១ ជាអ្នកកំណាញ់អាវាស ១ ជាអ្នកកំណាញ់ត្រកូល ១ ជាអ្នកកំណាញ់លាភ ១ ។ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាចៅអាវាស បានស្ទាបស្ទង់ពិចារណាមើល ហើយ ពោលទោសបុគ្គលដែលគួរពោលទោស ១ បានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គលដែលគួរសរសើរ ១ មិនជាអ្នកកំណាញ់អាវាស ១ មិនជាអ្នកកំណាញ់ត្រកូល ១ មិនជាអ្នកកំណាញ់លាភ ១ ។ យ៉ាង នេះឯង ។ បេ ។