អដ្ឋកថា ទុតិយយថាភតមច្ឆេរសូត្រ
ក្បាលទី 29 · ទំព័រ 354
ក្នុងបឋមយថាភតមច្ឆេរសូត្រទី ៨ មានអត្ថងាយយល់ ហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាអ្នកកំណាញ់អាវាស ១ ជាអ្នកកំណាញ់ត្រកូល ១ ជាអ្នកកំណាញ់លាភ ១ ជាអ្នកកំណាញ់គុណ ១ ជាអ្នកញ៉ាំងសទ្ធាទេយ្យ របស់ទាយក ឲ្យធ្លាក់ចុះ ១ ។ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាអ្នក មិនកំណាញ់អាវាស ១ ជាអ្នកមិនកំណាញ់ត្រកូល ១ ជាអ្នកមិនកំណាញ់ លាភ ១ ជាអ្នកមិនកំណាញ់គុណ ១ មិនញ៉ាំងសទ្ធាទេយ្យរបស់ទាយកឲ្យ ធ្លាក់ចុះ ១ ។ យ៉ាងនេះឯង ។ បេ ។