អដ្ឋកថា តតិយយថាភតមច្ឆេរសូត្រ
ក្នុងទុតិយយថាភតមច្ឆេរសូត្រទី ៩ មានអត្ថងាយយល់ ហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាអ្នកកំណាញ់អាវាស ១ ជាអ្នកកំណាញ់ត្រកូល ១ ជាអ្នកកំណាញ់លាភ ១ ជាអ្នកកំណាញ់គុណ ១ ជាអ្នកកំណាញ់ធម៌ ១ ។ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយ ធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់ ។ ប្រកបដោយ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាអ្នកមិនកំណាញ់អាវាស ១ ជាអ្នក មិនកំណាញ់ត្រកូល ១ ជាអ្នកមិនកំណាញ់លាភ ១ ជាអ្នកមិនកំណាញ់គុណ ១ ជាអ្នកមិនកំណាញ់ធម៌ ១ ។ យ៉ាងនេះឯង ។ បេ ។ ឧទ្ទាននៃអាវាសិកវគ្គនោះ គឺ និយាយអំពីភិក្ខុចៅអាវាសដែលមិនគួរសរសើរ ១ អំពី ចៅអាវាស មិនជាទីស្រឡាញ់ដល់ពួកសព្រហ្មចារ្យ ១ អំពីចៅអាវាស ធ្វើអាវាសឲ្យល្អ ១ អំពីចៅអាវាសមាន ឧបការៈច្រើន ១ អំពីចៅអាវាស មានសេចក្តី អនុគ្រោះដល់គ្រហស្ថ ១ អំពីចៅអាវាសកើតក្នុងនរក ឬស្ថានសួគ៌ដូចជាគេនាំយកទៅដាក់ ១ អំពីចៅអាវាស ជាអ្នកពោលទោស ១ អំពីចៅអាវាសជាប់ក្នុងអាវាស និងត្រកូល ១ អំពីចៅអាវាសមានសេចក្តីកំណាញ់ជា គម្រប់បួន ១ អំពីចៅអាវាសមានកំណាញ់ ៥ យ៉ាង ១ ។ ក្នុងតតិយយថាភតមច្ឆេរសូត្រទី ៩ មានអត្ថងាយយល់ ហើយ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ បុគ្គលប្រព្រឹត្តអាក្រក់ ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺខ្លួនឯង តិះដៀល ខ្លួនឯងបាន ១ អ្នកប្រាជទាំងឡាយពិចារណាហើយតិះដៀលបាន ១ កិត្តិសព្ទ ដ៏អាក្រក់ខ្ចរខ្ចាយទៅ ១ វេលាស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិ