ទុច្ចរិតសូត្រជាដើម
ក្បាលទី 29 · ទំព័រ 361
[ ១៤១-១៤៨ ] គប្បីជ្រាបវិនិច្ឆ័យក្នុងទុច្ចរិតសូត្រទី ១ នៃទុច្ចរិតវគ្គទី ៥ ដូចតទៅនេះ បទថា ទុច្ចរិតេ នេះ លោកពោលទុកមិនចែកប្រភេទ ។ បទថា កាយទុច្ចរិតេ ជាដើម លោកពោលចែកប្រភេទ មានកាយទ្វារ ជាដើម ។ បទថា សទ្ធម្មា បានដល់ ចាកធម៌ គឺកុសលកម្មបថ ១០ ។ បទថា អសទ្ធម្មេ បានដល់ ក្នុងអសទ្ធម្ម គឺអកុសលកម្មបថ ។ អដ្ឋកថា ទុច្ចរិតសូត្រជាដើម ចប់ ៥