អដ្ឋកថា សីវថិកាសូត្រ

ក្បាលទី 29 · ទំព័រ 361

ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងព្រៃ ស្មសាន ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺជាទីមិនស្អាត ១ មានក្លិនស្អុយ ១ ប្រកបដោយភ័យ ១ ជាទីនៅរបស់ពួកអមនុស្សកាច ១ ជាទីទ្រហោយំរបស់ ជនច្រើន ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងព្រៃ ស្មសាន ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងបុគ្គលដូចជា ព្រៃស្មសាន ក៏ដូច្នោះដែរ ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយ វចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាត នេះតថាគតហៅបុគ្គល នោះថា មិនស្អាត ម្នាលភិក្ខុទាំងឡាយ ដូចជាព្រៃស្មសាននោះ ជាទីមិនស្អាត ម្នាលភិក្ខុទាំងឡាយ តថាគតថា បុគ្គលនេះមានឧបមេយ្យដូច្នោះ ១ ។ កាលបើ បុគ្គលនោះ ប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាតហើយ កិត្តិសព្ទដ៏អាក្រក់ ក៏ខ្ចរខ្ចាយទៅ នេះ តថាគតហៅបុគ្គលនោះថា មានក្លិនស្អុយ ម្នាលភិក្ខុទាំងឡាយ ដូចព្រៃស្មសាន នោះ ជាទីមានក្លិនស្អុយ ម្នាលភិក្ខុទាំងឡាយ តថាគតថា បុគ្គលនេះមាន ឧបមេយ្យដូច្នោះ ១ ។ ពួកសព្រហ្មចារីដែលមានសីលជាទីស្រឡាញ់ តែង ចៀសវាងបុគ្គល អ្នកប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិន ស្អាត ប្រកបដោយមនោកម្មមិនស្អាតនោះអំពីចម្ងាយ នេះតថាគតហៅបុគ្គល នោះថា ប្រកបដោយភ័យ ម្នាលភិក្ខុទាំងឡាយ ដូចព្រៃស្មសាននោះ ជាទី ប្រកបដោយភ័យ ម្នាលភិក្ខុទាំងឡាយ តថាគតថា បុគ្គលនេះមានឧបមេយ្យ ដូច្នោះ ១ ។