ពួកសូត្រមិនសេ្រង្គាះក្ថុងវគ្គ
ពួកសូត្រមិនសង្គ្រោះក្នុងវគ្គ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរ ញ៉ាំងកុលបុត្តឲ្យឧបសម្បទាបាន ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសីលក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយសមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយបញ្ញាខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជាអសេក្ខៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរញ៉ាំងកុលបុត្តឲ្យឧបសម្បទាបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរឲ្យ និស្ស័យបាន ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសីលក្ខន្ធជាអសេក្ខៈ ១ ។ បេ ។ ប្រកបដោយ វិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ១ ។ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរឲ្យ សាមណេរបម្រើបាន ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសីលក្ខន្ធជាអសេក្ខៈ ១ ។ បេ ។ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ ១ ។ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីកំណាញ់នេះមាន ៥ យ៉ាង ។ សេចក្តីកំណាញ់ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីកំណាញ់ ៥ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តី កំណាញ់ ៥ យ៉ាងនេះ សេចក្តីកំណាញ់ធម៌នេះ ជាសេចក្តីកំណាញ់ ដែល អ្នកប្រាជ្ញតិះដៀល ។