អដ្ឋកថាពួកសូត្រមិនសេ្រង្គាះក្ថុងវគ្គ
សូត្រដែលមិនបនសង្គ្រោះចូលក្នុងវគ្គ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១ ជាដើមនៃវគ្គទី ៦ ដូច្នេះ បទថា ឧបសម្បាទេតព្វំ បានដល់ ជាឧបជ្ឈាយ៍គួរឲ្យឧបសម្បទា ។ ក្នុងសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា និស្សយោ ទាតព្វោ បានដល់ ជាអាចារ្យគប្បីឲ្យនិស្ស័យបាន ។ ក្នុងសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សាមណេរោ ឧបដ្ឋាបេតព្វោ បានដល់ ជាឧបជ្ឈាយ៍ គប្បីឲ្យសាមណេរ ឧបដ្ឋាកបាន ។ ក្នុងសូត្រទី ៣ នេះ ទ្រង់ត្រាស់ដោយសំដៅដល់ព្រះខីណា ស្រព ក្នុងបឋមពោធិកាលបុណ្ណោះ ដោយប្រការដូច្នេះ ។ ក្នុងសូត្រទី ៤ ជាដើម មានអត្ថងាយយល់ទាំងអស់ហើយ ដោយពណ៌នា តាមលំដាប់បទ ។ រឿងវិនិច្ឆ័យភត្តុទ្ទេសកៈជាដើម គប្បីជ្រាបដោយន័យនេះ លោកពោលហើយក្នុងអដ្ឋកថាព្រះវិន័យ ឈ្មោះសមន្តប្បាសាទិកានោះឯង ។ បទថា សម្មតោ ន បេសេតព្វោ បានដល់ ភិក្ខុបានទទួល សន្មតតាមប្រក្រតី ក៏មិនគួរបញ្ជូនទៅដោយពាក្យថា លោកចូរទៅ ចូរសម្តែង ភត្តទាំងឡាយ ដូច្នេះ ។ បទថា សាដិយគ្គាហាបកោ បានដល់ អ្នកចែកសំពត់ ងូតទឹកភ្លៀង ។ បទថា បត្តគាហាបកោ បានដល់ អ្នកចែកបាត្រ ដែល លោកពោលទុកក្នុងសេចក្តីនេះថា បាត្រណាជាបាត្រចុងក្រោយរបស់ភិក្ខុ- បរិស័ទនោះ បាត្រនោះ គួរឲ្យដល់ភិក្ខុនោះ ។ បទថា អាជីវកោ បានដល់ អ្នកបួសអាក្រាត ។ បទថា និគ្គណ្ឋោ បានដល់ បិទកាយកំណាត់ខាងលើ ។ បទថា មុណ្ឌស្សាវកោ បានដល់ សាវ័ករបស់និគ្រន្ថ ។ បទថា ជដិលកោ គឺតាបស ។ បទថា បរិព្វាជកោ គឺបរិព្វាជកដែលស្លៀកសំពត់ ។ អ្នកបួស មានមាគណ្ឌិកជាដើម ក៏ចាត់ជាតិរ្ថិយដូចគ្នា ។ ចំណែកសុក្កបក្ខ មិនបានកាន់ យក ព្រោះអ្នកបួសទាំងនោះ មិនមានការធ្វើឲ្យបរិបូណ៌ក្នុងសីលទាំងឡាយ ។