អដ្ឋកថា ទុតិយអាហុនេយ្យសូត្រ

ក្បាលទី 29 · ទំព័រ 384

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរ ទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់ សត្វលោក ។ ប្រកបដោយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងបាននូវការតាក់តែង ឬសម្តែងឫទ្ធិច្រើន ប្រការបាន គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ធ្វើឲ្យ ទៅជាម្នាក់ក៏បាន ធ្វើទីកំបាំងឲ្យទៅជាទីវាលក៏បាន ធ្វើទីវាលឲ្យទៅជាទី កំបាំងក៏បាន ដើរ ( ទម្លុះ ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ ឥតទើស ទាល់ ដូចដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចមុជងើប ក្នុងទឹកក៏បាន ដើរទៅលើទឹក ឥតបែកធ្លាយទឹក ដូចជាដើរលើផែនដី ក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែល ព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព ច្រើនយ៉ាងនេះដោយដៃក៏បាន ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយរហូតដល់ ព្រហ្មលោកក៏បាន ១ ។ ភិក្ខុមានសោតធាតុជាទិព្វដ៏បរិសុទ្ធ កន្លងសោតធាតុរបស់មនុស្សធម្មតា រមែងស្តាប់សំឡេង ២ ប្រការ គឺសំឡេងទិព្វ និង សំឡេងមនុស្ស ក្នុងទីឆ្ងាយក៏បាន ជិតក៏បាន ១ ។ ភិក្ខុរមែងកំណត់ដឹងច្បាស់ នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃដោយចិត្តរបស់ខ្លួន គឺចិត្តដែលប្រកបដោយ រាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី … សុត្តន្តបិដក អង្គុត្តរនិកាយ ឆក្កនិបាត ៣៨៥ ចិត្តដែលប្រកបដោយទោសៈក្តី … ចិត្តដែលប្រាសចាកទោសៈក្តី … ចិត្តដែល ប្រកបដោយមោហៈក្តី … ចិត្តដែលប្រាសចាកមោហៈក្តី… ចិត្តដែលរួញរាក្តី… ចិត្តដែលរាយមាយក្តី… ចិត្តដែលជាមហគ្គតៈក្ត