ឥ្រន្ទិយសូត្រជាដើម និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 387
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអាហុនេយ្យសូត្រទី ២ ដូចតទៅនេះ បទថា អនេកវិហិតំ ឥទ្ធិវិធំ ដូច្នេះ ខ្ញុំបានពោលហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គ ។ បទថា អាសវានំ ខយា អនាសវំ សេចក្តីថា ឈ្មោះថា មិនមានអាសវៈ ព្រោះអាសវៈទាំងឡាយអស់ទៅ មិនមែនព្រោះការមិនមាននៃចក្ខុវិញ្ញាណ ជាដើមឡើយ ។ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគ ត្រាស់អភិញ្ញាសម្រាប់ ព្រះខីណាស្រពតាមលំដាប់ ។