អដ្ឋកថា ឥ្រន្ទិយសូត្រជាដើម
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរ ទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់ សត្វលោក ។ ប្រកបដោយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុប្រកបដោយ សទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញិន្ទ្រិយ ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិដែល មនោរថបូរណី អដ្ឋកថា អាហុនេយ្យវគ្គទី ១ ៣៨៨ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយ ខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជា បុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរ ទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់ សត្វលោក ។ ប្រកបដោយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុប្រកបដោយ សទ្ធាពល ១ វីរិយពល ១ សតិពល ១ សមាធិពល ១ បញ្ញាពល ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន មានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះ ឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្ត ដ៏ប្រសើរ របស់សត្វលោក ។