អដ្ឋកថា បឋមអាជានិយសូត្រ

ក្បាលទី 29 · ទំព័រ 389

ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់ នូវការរាប់ថាជាអង្គរបស់ព្រះរាជា ។ ប្រកបដោយអង្គ ៦ យ៉ាង តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ក្នុង លោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អន់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់រស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសម្បុរ ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាងនេះឯង ទើបជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ ថា ជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មាន មនោរថបូរណី អដ្ឋកថា អាហុនេយ្យវគ្គទី ១ ៣៩០ ឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ទើបគួរទទួលនូវចតុប្បច្ច័យ ដែល គេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះ អត់ធន់នឹងរូប ១ អន់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេ នាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអាជានិយសូត្រទី ៥ ដូចតទៅនេះ បទថា អង្គេហិ បានដល់ ដោយអង្គនៃគុណទាំងឡាយ ។ បទថា ខមោ ប្រែថា អត់សង្កត់ ។ បទថា រូបនំ បានដល់ រូបារម្មណ៍ទាំងឡាយ ។ បទថា វណ្ណសម្បន្នោ បានដល់ សម្បូរដោយវណ្ណៈនៃសរីរៈ ។