អដ្ឋកថា ទុតិយអាជានិយសូត្រ

ក្បាលទី 29 · ទំព័រ 391

ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវ ការរាប់ថាជាអង្គរបស់ព្រះរាជា ។ ប្រកបដោយអង្គ ៦ យ៉ាង តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ក្នុងលោក នេះ ជាសត្វចេះអត់ធន់នឹងរូប ១ អន់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយកម្លាំង ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាងនេះឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មាន ឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក អត់ធន់នឹងរូប ១ អន់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។