អដ្ឋកថា តតិយអាជានិយសូត្រ

ក្បាលទី 29 · ទំព័រ 392

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអាជានិយសូត្រទី ៦ ដូចតទៅនេះ បទថា ពលសម្បន្នោ បានដល់ សម្បូរដោយកម្លាំងកាយ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវ ការរាប់ថាជាអង្គរបស់ព្រះរាជា ។ ប្រកបដោយអង្គ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់ នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសន្ទុះ ១ ។ ម្នាល ភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាងនេះឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មាន សុត្តន្តបិដក អង្គុត្តរនិកាយ ឆក្កនិបាត ៣៩៣ ឧបមេយ្យដូចភិក្ខុ ប្រកបដោយធម៌ ៦ យ៉ាង ទើបជាអ្នកគួរទទួលនូវ ចតុប្បច្ច័យដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ប្រកបដោយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ ។ បេ ។ អត់ធន់នឹងធម្មារម្មណ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយអាជានិយសូត្រទី ៧ ដូចតទៅនេះ បទថា ជវសម្បន្នោ បានដល់ សម្បូរដោយសន្ទុះជើង ។