អនុត្តរិយសូត្រ

ក្បាលទី 29 · ទំព័រ 394

ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ ( ធម្មជាតដ៏ប្រសើរ ) នេះ មាន ៦ យ៉ាង ។ អនុត្តរិយៈ ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺទស្សនានុត្តរិយៈ ១ សវនានុត្តរិយៈ ១ លាភានុត្តរិយៈ ១ សិក្ខានុត្តរិយៈ ១ បារិចរិយានុត្តរិយៈ ១ អនុស្សតានុត្តរិយៈ ១ ។ ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ មាន ៦ យ៉ាងនេះឯង ។