អដ្ឋកថាអនុត្តរិយសូត្រ

ក្បាលទី 29 · ទំព័រ 394

គប្បីជ្រាបវិនិច្ឆ័យក្នុងអនុត្តរិយសូត្រទី ៨ ដូចតទៅនេះ បទថា អនុត្តរិយានិ សេចក្តីថា ការឃើញជាដើមដែលវៀរចាកវត្ថុដទៃ ដែល ក្រៃលែងជាង ឈ្មោះថា និរុត្តរានិ ។ បទថា ទស្សនានុត្តរិយំ សេចក្តីថា ការឃើញព្រះពុទ្ធជាដើម ជាការឃើញដ៏កំពូលក្នុងការឃើញរូបទាំងឡាយ ។ ក្នុងបទទាំងពួង ក៏មានន័យដូច្នេះ ។ អធិប្បាយថា ការឃើញដំរីកែវជាដើម មិនឈ្មោះថាជាទស្សនានុត្តរិយឡើយ ឯការឃើញព្រះទសពលក្តី ភិក្ខុ សង្ឃក្តី ដោយអំណាចសេចក្តីស្រឡាញ់ដ៏មាំទាំ ការឃើញនិមិត្តណាមួយ ក្នុងបណ្តាកសិណ និងអសុភនិមិត្តជាដើមក្តី នៃបុគ្គលដែលមានសទ្ធាតាំងមាំ សុត្តន្តបិដក អង្គុត្តរនិកាយ ឆក្កនិបាត ៣៩៥ ហើយ ឈ្មោះថា ទស្សនានុត្តរិយ ។ ការស្តាប់កថាពោលអំពីគុណរបស់ ស្តេចជាដើម មិនឈ្មោះថា ជាសវនានុត្តរិយៈឡើយ ឯការស្តាប់គុណកថានៃ ព្រះរតនត្រ័យ ដោយអំណាចនៃសេចក្តីស្រឡាញ់ដ៏មាំទាំក្តី ការស្តាប់ព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដកក្តី នៃបុគ្គលដែលមានសទ្ធាតាំងមាំហើយ ឈ្មោះថា សវនានុត្តរិយ ។ ការបានកែវមណីជាដើម មិនជាលាភានុត្តរិយៈឡើយ ឯ ការបានអរិយទ្រព្យ ៧ ឈ្មោះថា លាភានុត្តរិយ ។ ការសិក្សាសិប្បៈ មាន សិប្បៈដំរីជាដើម មិនឈ្មោះថា សិក្ខានុត្តរិយៈឡើយ ឯការបំពេញសិក្ខា ៣ ឈ្មោះថា សិក្ខានុត្តរិយ ។ ការបម្រើក្សត្រជាដើមមិនឈ្មោះថា ជាបារិចរិយានុត្តរិយៈឡើយ ឯការបម្រើព្រះរតនត្រ័យ ឈ្មោះថា បរិចរិយានុត្តរិយ ។ ការរពឫកដល់គុណរបស់ក្សត្រជាដើម មិនឈ្មោះថា ជាអនុស្សតានុត្តរិយៈ ឡើយ ឯការរពឫកដល់គុណព្រះរតនត្រ័យ ឈ្មោះថា អនុស្សតានុត្តរិយ ។ អនុត្តរិយៈទាំង ៦ នេះ ព្រះមានព្រះភាគ ត្រាស់ទាំងជាលោកិយ និង លោកុត្តរ ដោយប្រការដូចពណ៌នាមកដូច្នេះ ។