អនុស្សតិសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 396
ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន ( ហេតុជាទីតាំងនៃសេចក្តី រពឫក ) នេះមាន ៦ យ៉ាង ។ អនុស្សតិដ្ឋាន ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺ ពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១ ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន មាន ៦ យ៉ាងនេះឯង ។