មហានាមសូត្រ

ក្បាលទី 29 · ទំព័រ 397

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិរោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងសក្កជនបទ ។ គ្រានោះ មហានាមសក្កៈ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីដ៏សមគួរ ។ លុះមហានាមសក្កៈ ប្រថាប់ក្នុងទីសមគួរស៊ប់ ហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អរិយសាវ័កណាបានសម្រេចអរិយផល ដឹងច្បាស់នូវសាសនា គឺត្រៃសិក្ខា ហើយ តើអរិយសាវ័កនោះ ច្រើនតែនៅដោយវិហារធម៌ដូចម្តេច ។ ថ្វាយ ព្រះពរមហានាម អរិយសាវ័កណា បានសម្រេចអរិយផល ដឹងច្បាស់នូវ សាសនាហើយ អរិយសាវ័កនោះ ច្រើនតែនៅដោយវិហារធម៌នេះ ។ បពិត្រ មហានាម អរិយសាវ័កក្នុងសាសនានេះរពឫករឿយៗ នូវព្រះតថាគតថា ព្រះដ៏ មានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាករាគាទិក្កិលេស ត្រាស់ដឹងនូវញេយ្យធម៌ដោយប្រពៃចំពោះព្រះអង្គឯង ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គ មានដំណើរល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គជាបុគ្គលប្រសើរ ដោយសីលាទិគុណ ព្រះអង្គជាអ្នកទូន្មាននូវបុរស ព្រះអង្គជាគ្រូនៃទេវតា និង មនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរាអរិយសច្ច ព្រះអង្គលែងវិល មកកាន់ភពថ្មីទៀត ដោយហេតុនេះៗ ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវ័ករពឫករឿយៗ នូវគុណនៃព្រះតថាគត ក្នុងសម័យនោះ អរិយសាវ័ក មនោរថបូរណី អដ្ឋកថា អាហុនេយ្យវគ្គទី ១ ៣៩៨ នោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈ រួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តអរិយសាវ័កនោះ ក៏រមែងជាចិត្តត្រង់បាន ព្រោះប្រារព្ធនូវគុណនៃព្រះតថាគត ។ បពិត្រមហានាម លុះអរិយសាវ័ក មាន ចិត្តត្រង់ រមែងបាននូវ