អដ្ឋកថាមហានាមសូត្រ

ក្បាលទី 29 · ទំព័រ 405

បទថា នេវស្ស រាគបរិយុដ្ឋិតំ សេចក្តីថា ចិត្តនៃព្រះអរិយសាវ័កនោះ មិនត្រូវរាគៈដែលកើតឡើងរួបរឹតឡើយ ។ បទថា ឧជុគតំ សេចក្តីថា ចិត្ត នៃអរិយសាវ័កនោះ ប្រព្រឹត្តទៅត្រង់ក្នុងពុទ្ធានុស្សតិកម្មដ្ឋាន ។ បទថា តថាគតំ អារព្ភ បានដល់ ប្រារព្ធគុណរបស់ព្រះតថាគត ។ បទថា អត្ថវេទំ បានដល់ បីតិ និងបាមោជ្ជដែលកើតឡើង អាស្រ័យ អដ្ឋកថា ។ បទថា ធម្មវេទំ បានដល់ បីតិ និងបាមោជ្ជ ដែលកើតឡើង អាស្រ័យបាលី ។ បទថា ធម្មូបសញ្ញិតំ បានដល់ បីតិ និងបាមោជ្ជ ដែល កើតឡើង អាស្រ័យទាំងបាលី និងអដ្ឋកថា ។ បទថា បមុទិតស្ស សេចក្តី ថា ដល់បុគ្គលដែលត្រេកអរហើយ ដោយបាមោជ្ជ ២ យ៉ាង ។ បទថា បីតិ ជាយតិ សេចក្តីថា បីតិ ៥ យ៉ាង រមែងកើតឡើង ។ បទថា កាយោ បស្សម្ភតិ សេចក្តីថា នាមកាយក្តី ករជកាយក្តី រមែងស្ងប់ ដោយធម៌ជា គ្រឿងស្ងប់រម្ងាប់ នូវសេចក្តីក្រវល់ក្រវាយ ។ បទថា សមាធិយតិ សេចក្តីថា រមែងតាំងមាំដោយជុំវិញ ក្នុងអារម្មណ៍ ។ បទថា វិសមគតាយ បជាយ សេចក្តីថា ក្នុងសត្វទាំងឡាយ ដែលដល់នូវការមិនស្ងប់ ព្រោះរាគៈ ទោសៈ និងមោហៈ ។ បទថា សមប្បត្តោ សេចក្តីថា ជាអ្នកដល់នូវការស្ងប់ ជានិច្ច ។ បទថា សព្យាបជ្ឈាយ ប្រែថា ជាអ្នកមានទុក្ខ ។ បទថា ធម្មស្សោតំ សមាបន្នោ សេចក្តីថា ជាអ្នកដល់នូវក្រសែនៃធម៌ គឺវិបស្សនា ។ បទថា ពុទ្ធានុស្សតឹ ភាវេតិ សេចក្តីថា រមែងបន្ថែម គឺចម្រើនពុទ្ធា- មនោរថបូរណី អដ្ឋកថា អាហុនេយ្យវគ្គទី ១ ៤០៦ នុស្សតិកម្មដ្ឋាន ។ ក្នុងបទទាំងពួង គប្បីជ្រាបដោយន័យនេះ ។ ព្រះបាទ មហានាមទូលសួរដល់វិហារធម៌ ជាទីអាស្រ័យរបស់ព្រះសោតាបន្ន ដោយ ប្រការដូចពណ៌នាមក ដូច្នេះ ។ ព្រះបរមសាស្តាត្រាស់វិហារធម៌ ជាទីអាស្រ័យ របស់ព្រះសោ