អដ្ឋកថាបឋមសារាណិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសារាណីយសូត្រទី ១ នៃ សារាណីយាទិវគ្គទី ២ ដូចតទៅនេះ បទថា សារាណីយា បានដល់ ធម៌ ដែលគួរឲ្យរពឫកដល់គ្នា ។ បទថា មេត្តំ កាយកម្មំ បានដល់ កាយកម្ម ដែលគប្បីធ្វើដោយចិត្តប្រកបដោយមេត្តា ក្នុងវចីកម្ម និងមនោកម្មទាំងឡាយ ក៏មានន័យនេះដូចគ្នា ។ មេត្តាកាយកម្មជាដើមនេះ ត្រាស់ដោយអំណាចនៃភិក្ខុទាំងឡាយ ។ សូម្បីគ្រហស្ថទាំងឡាយ ក៏នាំទៅប្រើបាន អធិប្បាយថា សម្រាប់ភិក្ខុទាំងឡាយ ការបំពេញធម៌ គឺអភិសមាចារិកវត្ត ដោយមេត្តាចិត្ត ឈ្មោះថា មេត្តា កាយកម្ម ។ សម្រាប់គ្រហស្ថទាំងឡាយ កម្មមានការធ្វើដំណើរទៅ ដើម្បីថ្វាយបង្គំ ចេតិយ ដើម្បីថ្វាយបង្គំពោធិព្រឹក្ស ដើម្បីនិមន្តព្រះសង្ឃ ការឃើញភិក្ខុ ទាំងឡាយដែលចូលទៅកាន់ផ្ទះ ដើម្បីបិណ្ឌបាត ហើយក្រោកឡើងទទួលការទទួល បាត្រ ការក្រាលអាសនៈ និងជូនដំណើរ ឈ្មោះថា មេត្តាកាយកម្ម ។ សម្រាប់ភិក្ខុទាំងឡាយ ការប្រាប់ ការបង្រៀន អាចារប្បញ្ញត្តិ ការប្រាប់ កម្មដ្ឋាន ការសម្តែងធម៌ ការប្រាប់ព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក ដោយមេត្តា ចិត្ត ឈ្មោះថា មេត្តាវចីកម្ម ។ សម្រាប់គ្រហស្ថទាំងឡាយ ក្នុងពេលដែល ពោលពាក្យជាដើមថា ពួកយើងនឹងទៅដើម្បីថ្វាយបង្គំព្រះចេតិយ ពួកយើង នឹងទៅដើម្បីថ្វាយបង្គំព្រះពោធិព្រឹក្ស ពួកយើងនឹងធ្វើការស្តាប់ធម៌ ពួកយើង នឹងធ្វើការបូជា ដោយប្រទីប កម្រងផ្កា និងផ្កា ពួកយើងនឹងសមាទាននូវ សុចរិត ៣ ពួកយើងនឹងថ្វាយសលាកភត្តជាដើម ពួកយើងនឹងថ្វាយសំពត់ ចំណាំវស្សា ថ្ងៃនេះ ពួកយើងនឹងប្រគេនបច្ច័យ ៤ ដល់ព្រះសង្ឃ អ្នកទាំងឡាយ ចូរនិមន្តព្រះសង្ឃ ហើយចាត់ចែងខាទនីយជាដើម ពួកអ្នកចូរក្រាល អាសនៈ ពួកអ្នកចូរតាំងទឹកផឹក ពួកអ្នកចូរទទួ