ទុតិយសារាណិយសូត្រ

ក្បាលទី 29 · ទំព័រ 422

ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ៦ យ៉ាងនេះ ជាធម៌ធ្វើ សេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសេចក្តីសង្គ្រោះ ដើម្បី មិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា ។ សារាណីយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តម្កល់ កាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តី គោរព ប្រព្រឹត្តទៅដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀង គ្នា ដើម្បីមូលមិត្តគ្នា ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុតម្កល់វចីកម្ម ប្រកបដោយមេត្តា ។ បេ ។ តម្កល់មនោកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារី ទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសេចក្តីសង្គ្រោះ ដើម្បី មិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកបរិភោគ មិនញែកមុខ ដោយលាភទាំងឡាយដែលប្រកបដោយ ធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីលាភត្រឹមតែរបស់ដែល មានក្នុងបាត្រ ជាអ្នកបរិភោគ ជាសាធារណៈ ដោយសព្រហ្មចារីទាំងឡាយ ដែលមានសីល នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តី គោរព ប្រព្រឹត្តទៅដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀង