អដ្ឋកថាទុតិយសារាណិយសូត្រ
ក្បាលទី 29 · ទំព័រ 424
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសារាណីយសូត្រទី ២ ដូចតទៅ នេះ សារាណីយធម៌ ឈ្មោះថា បិយករណា ព្រោះធ្វើបុគ្គលដែលបំពេញ ធម៌ទាំងនោះឲ្យបរិបូណ៌ ឲ្យជាទីស្រឡាញ់របស់សព្រហ្មចារីទាំងឡាយ ។ ឈ្មោះថា គរុករណា ព្រោះធ្វើឲ្យជាបុគ្គលគួរគោរព ។ បទថា សង្គហាយ បានដល់ ដើម្បីជាប្រយោជន៍ដល់ការសង្គ្រោះ ។ បទថា អវិវាទាយ បានដល់ ដើម្បីជាប្រយោជន៍ដល់ការមិនទាស់ទែងគ្នា ។ បទថា សាមគ្គិយា បានដល់ ដើម្បីជាប្រយោជន៍ដល់សេចក្តីសាមគ្គី ។ បទថា ឯកីភាវាយ បានដល់ ដើម្បីជាប្រយោជន៍ដល់ភាពតែមួយ ។ បទថា សំវត្តន្តិ បានដល់ រមែង ប្រព្រឹត្តទៅ គឺប្រព្រឹត្តទួទៅ ។