មេត្តាសូត្រ
ម្នាលភិក្ខុទាំងឡាយ និស្សារណីយធាតុនេះមាន ៦ យ៉ាង ។ និស្សារណីយធាតុ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ និយាយយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយមេត្តា ខ្ញុំបានអប់រំ បន្ទុំច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ ព្យាបាទក៏គង់តែ គ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ អ្នកផងគប្បីនិយាយឃាត់ភិក្ខុនេះថា លោកកុំ និយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយ បង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគមិនល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាល អាវុសោ ដំណើរនេះមិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយមេត្តា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យ ដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អ ហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ ព្យាបាទក៏គង់នៅគ្របសង្កត់ចិត្តរបស់ គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែល ពិតនុ៎ះ គឺចេតោវិមុត្តិដែលប្រកបដោយមេត្តាហ្នឹងឯង ជាធម៌សម្រាប់រលាស់ ចោលនូវព្យាបាទ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយករុណា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើន ហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ វិហេសា ( សេចក្តីបេតោ បៀន ) ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ អ្នកផងគប្បីនិយាយឃាត់ភិក្ខុ នោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មា