ភទ្ទកសូត្រ

ក្បាលទី 29 · ទំព័រ 435

គប្បីជ្រាបវិនិច្ឆ័យក្នុងភទ្ទកសូត្រទី ៤ ដូចតទៅនេះ បទថា ន ភទ្ទកំ សេចក្តីថា មិនបាន អធិប្បាយថា ក្នុង ២ យ៉ាងនោះ បុគ្គលណា ខ្លាចច្រើន ហើយស្លាប់ បុគ្គលនោះ ឈ្មោះថា ស្លាប់មិនល្អ ។ បុគ្គលណា បដិសន្ធិក្នុងអបាយ បុគ្គលនោះ ឈ្មោះថា មានកាលកិរិយាមិនល្អ ។ ក្នុងបទថា កម្មារាមោ ជាដើម ដូច្នេះ វត្ថុដែលមកត្រេកអរ ឈ្មោះថា អារាម អធិប្បាយថា បានដល់ ត្រេកអរក្រៃលែង ។ បុគ្គលឈ្មោះថា កម្មារាមោ ព្រោះមានការត្រេកអរក្នុងនវកម្ម មានការសាងវិហារជាដើម ។ ឈ្មោះថា កម្មរតោ ព្រោះត្រេកអរក្នុងកម្មនោះៗ ឯង ។ ឈ្មោះថា អនុយុត្តោ ព្រោះប្រកបភាពដែលបុគ្គលមានកម្ម ដែលមកត្រេកអរនោះឯង រឿយៗ ។ ក្នុងបទទាំងពួង ក៏មានន័យដូច្នេះ ។ ការចរចាគ្នាអំពីរឿងស្ត្រី រឿងបុរស ឈ្មោះថា ភស្ស ក្នុងទីនេះ ។ បទថា និទ្ទា បានដល់ ការដេកលក់ ។ បទថា សង្គណិកា បានដល់ ជាអ្នកច្រឡូកច្រឡំដោយពួក ការច្រឡូកច្រឡំដោយពួកគណៈនោះ គប្បី ជ្រាបដោយន័យជាដើមថា កាលមានបុគ្គលម្នាក់ ក៏បន្ថែមជាគម្រប់ ២ កាល មាន ២ នាក់ ក៏មានមនុស្សទី ៣ ។ បទថា សំសគ្គោ បានដល់ ភាពជា អ្នកជាប់ទាក់ទងគ្នា ប្រព្រឹត្តទៅហើយដោយអំណាចនៃការទាក់ទងគ្នា ដោយ ការស្តាប់ ការឃើញ ការចរចា ការរួមគ្នានិងការទាក់ទងគ្នាផ្លូវកាយ ។ បទថា បបព្ចោ បានដល់ កម្មជាគ្រឿងយឺតយូរ គឺកិលេសដែល ប្រព្រឹត្តទៅហើយ ដោយអំណាចនៃតណ្ហា ទិដ្ឋិ និងមានះ ដែលតាំងនៅ ដោយការស្រវឹង ។ បទថា សក្កាយំ បានដល់ វដ្តៈដែលប្រព្រឹត្តទៅក្នុង ភូមិ ៣ ។ បទថា សម្មាទុក្ខស្ស អន្តកិរិយាយ សេចក្តីថា ដើម្បីធ្វើការកា ត់ផ្តាច់ផ្លូវនៃវដ្តទុក្ខទាំងអស់ ដោយហេតុ ដោយន័យ ។