អដ្ឋកថាភទ្ទកសូត្រ
ក្បាលទី 29 · ទំព័រ 436
បទថា បបព្ចោ បានដល់ កម្មជាគ្រឿងយឺតយូរ គឺកិលេសដែល ប្រព្រឹត្តទៅហើយ ដោយអំណាចនៃតណ្ហា ទិដ្ឋិ និងមានះ ដែលតាំងនៅ ដោយការស្រវឹង ។ បទថា សក្កាយំ បានដល់ វដ្តៈដែលប្រព្រឹត្តទៅក្នុង ភូមិ ៣ ។ បទថា សម្មាទុក្ខស្ស អន្តកិរិយាយ សេចក្តីថា ដើម្បីធ្វើការកា ត់ផ្តាច់ផ្លូវនៃវដ្តទុក្ខទាំងអស់ ដោយហេតុ ដោយន័យ ។ បទថា មគោ បានដល់ ដូចម្រឹគ ។ បទថា និប្បបញ្ចបទេ បានដល់ ក្នុងធម៌ជាគ្រឿង ដល់នូវព្រះនិព្វាន ។ បទថា អារាធយិ សេចក្តីថា ឲ្យបរិបូណ៌ បានដល់ ញ៉ាំងវត្តបដិបត្តិនោះឲ្យដល់ព្រម ។